ព័ត៌មានសន្តិសុខសង្គម

បណ្ឌិតជនម្នាក់ស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ទណ្ឌិតជាជនជាតិចិនម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជំងឺដាច់សសៃឈាមខួរក្បាល បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ។តាមការបញ្ជាក់របស់លោកវេជ្ជ បណ្ឌិតសេងណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១បានឱ្យដឹងថា៖ នៅមន្ទីរពេទ្យបង្អែកខេត្ត មានជនជាតិចិនម្នាក់ស្លាប់ ដោយជំងឺ ដាច់សសៃឈាមខួរក្បាល។ ក្រុមគ្រូពេទ្យ ជំនាញព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែសង្គ្រោះមិនបាន។
លោក វេជ្ជបណ្ឌិតសេងណុងបន្តថា៖ជនដែលស្លាប់ ឈ្មោះ XU JILINភេទប្រុសកើតឆ្នាំ ១៩៩៦ប្រទេសចិនជាទណ្ឌិតនៅកម្ពុជា។មន្ត្រីអនុរក្សពន្ធនាគារ ខេត្តព្រះសីហនុ បានប្រាប់ថា៖ជនរងគ្រោះត្រូវបានឃុំខ្លួនថ្ងៃទី៩ខែតុលាឆ្នាំ ២០១៩ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធាគាររយៈពេល៧ឆ្នាំ ទើបអនុវត្តន៍ច្បាប់បានតែ២ឆ្នាំនៅឡើយក៏កើតជំងឺនេះស្លាប់តែម្តង។
ឆ្នាំគុកដដែលបានបន្តថា ជនរងគ្រោះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកាលពី ម៉ោង១៣ថ្ងៃទី ១០ខែមីនាឆ្នាំ២០២១ លុះដល់វេលាម៉ោង ១៧ថ្ងៃដដែល បានស្លាប់ (ដាច់សរសៃឈាមខួរក្បាល) ។សពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំការចាត់ចែងពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *