ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ ករណីវាយក្បាលគ្រូបង្រៀនម្នាក់និងឈើជ្រុងបណ្តាលឲ្យស្លាប់

ព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែង បានចាប់ជនសង្ស័យម្នាក់ដែលបានយកឈើជ្រុងវាយគ្រូបង្រៀនម្នាក់ជាច្រើនព្រនង់ បណ្តាលឱ្យស្លាប់នៅលើផ្លូវលំស្ថិតក្នុងភូមិឆ្វាង ឃុំប្រធាតុ.ស្រុកកំពង់ត្របែកខេត្តព្រៃវែងភ្លាមៗកាលពីយប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឃឹម.ខឿនភេទប្រុស អាយុ២២ឆ្នាំ ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក បានយកកំណាត់ឈើជ្រុងដេញវាយទៅលើជនរងគ្រោះឈ្មោះ សេកម៉ានីភេទប្រុស អាយុ៣០ឆ្នាំ ជាគ្រូបង្រៀននៅភូមិឃុំជាមួយគ្នាវាយជាច្រើនព្រនង់ត្រូវចំក្បាល និងដៃខាងឆ្វេងបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។
មន្ត្រីបានបន្តថា៖មូលហេតុជនដៃដល់និងជនរងគ្រោះមានគំនុំនឹងគ្នា។វត្ថុតាងចាប់យកបានមានកំណាត់ឈើជ្រុង១កំណាត់ប្រវែង១២០ស.ម២-ក្រម៉ាចំនួន១ ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹម.ខឿន យកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *