ព័ត៌មានជាតិ

ពេលមេឃកំពុងភ្លៀងស្ត្រីម្នាក់ជ្រកក្រោមដើមឈើត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបង៖មេឃកំពុងភ្លៀងខ្លាំងស្ត្រីម្នាក់រត់ទៅជ្រកក្រោមដើមឈើត្រូវរន្ទះមួយមេបាញ់ចំបណ្តាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ករណីគ្រោះធម្មជាតិនេះបានបកើតឡើងនៅក្រុមទី១ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូនកាលពីរសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះស្រេងលឿមភេទស្រីអាយុ៥០ឆ្នាំនៅភូមិស្រះចកឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។ក្រោយហេតុការណ៍កើតឡើងកម្លាំងផ្នែកជំនាញបានចុះទៅដល់ទីកន្លែងបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ស្រេង លឿម ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *