ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កបង្កឱ្យ០២នាក់រងរបួសធ្ងន់

កំពង់ស្ពឺ៖ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ពីរនាក់។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវលេខ១៤០ត្រង់ភូមិត្រពាំងត្រស់ឃុំសំរោងទងស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៩ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖មានម៉ូតូម៉ាកហុងដាសេ១២៥ពាក់ផ្លាកលេខភ្នំពេញ 1JR-5668 បើកបរដោយឈ្មោះ ឆិន ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ម៉ូតូបានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 1BU-5676 អ្នកបើកបរឈ្មោះ អៀប វិសាល ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឱ្យពីរនាក់រងរបួសធ្ងន់។
ក្រោយកើតហេតុអ្នករងរបួសទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំពោះវត្ថុតាងម៉ូតូ២គ្រឿងបានយកមករក្សាទុកនៅប៉ុស្គិ៍នគរបាលសំរោងទងរង់ចាំដោះស្រាយពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *