ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់បុរសម្នាក់ដែលប្រើកាំបិតកាប់ជនរងគ្រោះឲ្យរករបួសធ្ងន់

កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានចាប់បុរសម្នាក់ពាក់ព័ន្ធប្រើអំពើហិង្សាដោយប្រើកាំបិតកាប់ជនរងគ្រោះឱ្យរងរបួសធ្ងន់ ។ករណីនេះកើតនៅភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាចកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សឿង សារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ជនដៃដល់មានឈ្មោះ ពិន ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ រស់នៅភូមិ-ឃុំ ស្រុក ជាមួយគ្នា បណ្តាលជនរងគ្រោះរងរបួសជាទម្ងន់។
មូលហេតុនៃអំពើហិង្សានេះ បណ្តាលមកពីខឹងជនរងគ្រោះជេរប្រមាថមកលើរូបគេ ទើបរូបគេយកកាំបិតកាប់តែម្តង ។បច្ចុប្បន្ន ជនដៃដល់ រួមនឹងវត្តុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *