ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជួយក្មេងស្រី ក្នុងករណីប្លន់ម៉ូតូត្រូវក្រុមចោរបាញ់ឲ្យរបួស!

ភ្នំពេញ៖បុរសម្នាក់ក្នុងចំណោមក្រុមអ្នកដឹកជញ្ជូនE-get បានព្យាយាមជួយក្មេងស្រីក្នុងករណីប្លន់ម៉ូតូនិងទូរសព្ទត្រូវក្រុមចោរបាញ់ចំនួន២គ្រាប់បណ្តាលឱ្យរងរបួសជើង។
ហេតុការណ៍នោះបានកើតឡើងនៅច្រកចេញចូលផ្ញើម៉ូតូសួនអ៊ីដេនហ្គាដេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីម៉ោងជា៣ទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា។
ក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុនាងបានជិះម៉ូតូម៉ាកស្កូពីមិនទាន់កឹបផ្លាកលេខ ចេញពីពោធិ៍ចិនតុងទៅសួនអ៊ីដេនហ្គាដេនដើម្បីទទួលមិត្តភ័ក្តិ។មកដល់កន្លែងខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកជិតរួចប្លន់យកម៉ូតូហើយនាងស្រែកថាចោរៗ។
ពេលនោះក្រុមចោរបានព្យាយាមបញ្ឆេះម៉ូតូតែម៉ូតូនាងបានប្រើសោរSMARTKEY មិនអាចបញ្ឆេះបានទើបចោរប្លន់យកទូរសព្ទតែមិនបានសម្រេចហើយជនសង្ស័យកឡើងម៉ូតូរបស់ពួកគេជិះចេញទៅ។ភ្លាមនោះក៏មានអ្នកដឹកជញ្ជូនម្នាក់បានដេញតាមពីក្រោយពួកចោរតែត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់បណ្តាលឱ្យរងរបួសជើងហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាលម៉ែត។នាងម្ចាស់ម៉ូតូបានបន្តថា មុននិងក្រោយកើតហេតុមិនមានវត្តមានសមត្ថកិច្ចនៅទីនោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *