ព័ត៌មានសន្តិសុខសង្គម

ចិនម្នាក់បើកម៉ូតូបុករថយន្តបណ្ដាលឲ្យដួលស្លាប់នៅក្រុងតាខ្មៅ

កណ្ដាល៖ម៉ូតូនិងរថយន្តបានបុកគ្នាបណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់នៅលើផ្លូវ២១អារស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្ដាលកាលពីយប់នៅថ្ងៃទី៩ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖មានម៉ូតូម៉ាកហុងដាវ៉េវពាក់ផ្លាកលេខ ឃ0894 ភព1 អ្នកបើកម៉ូតូមានឈ្មោះ TAN WEI ភេទប្រុស អាយុ៥១ ឆ្នាំជនជាតិចិនទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាលបានស្លាប់។បានបុកជាមួយរថយន្តម៉ាកវូលីងពាក់ផ្លាកលេខភ្នំពេញ 2AF-6740 អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណ។បច្ចុប្បន្នមធ្យោបាយ ដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *