ព័ត៌មានសន្តិសុខសង្គម

មន្ត្រីតុលាការខេត្តព្រះវិហារចាប់អ្នកលេងល្បែងជាច្រើននាក់និងសម្ភារៈពាក់ព័ន្ធ

 

ព្រះវិហារ៖លោកវុធសាវីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកញៀនល្បែងប្រដាល់នឹងជល់មាន់ស៊ីសងតាមទូរទស្សន៍នៅកណ្តាលក្រុងព្រះវិហារម្តុំភូមិនំបញ្ចុកហៅភូមិថ្មីសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារកាលពីរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ប្រជាពលរដ្ឋមានការអបអរសាទរចំពោះចំណាត់ការរបស់លោកវុធសាវីដែលបានដឹកនាំសមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងស៊ីសងប្រដាល់នឹងមាន់ជល់តាមអនឡាញlive។ក្នុងនោះចាប់បានអ្នកញៀនល្បែងមួយចំនួននឹងរត់រួចមួយចំនួនព្រមទាំងចាប់បានរថយន្តនិងម៉ូតូជាច្រើនគ្រឿង។

ករណីបង្រ្កាបខាងលើលោកព្រះអាជ្ញារងបានបញ្ជូនវត្ថុតាងនិងអ្នកដែលពាក់ព័ន្ធទៅកាន់សាលាដំបូងហើយនារសៀលថ្ងៃដដែលលនេះដើម្បីចាត់ការតាមនីតិវិធីច្បាប់។អត្តសញ្ញាណនិងចំនួនអ្នកលេងល្បែងនឹងផ្សាយជូននាពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *