ព័ត៌មានសន្តិសុខសង្គម

បញ្ជូន៤នាក់ទៅតុលាការ ករណីឆក់កាបូបបង្កឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវតាមចាប់ជនសង្ស័យ៤នាក់ និងត្រូវបញ្ជូនទៅតុលាការ ករណីឆក់កាបូបលុយធ្វើឱ្យស្ត្រីម្នាក់ដួល រងរបួសផ្នែកផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
អំពើឆក់នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែមេសា។ មន្ត្រីនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ឈ្មោះ ប៊ុនសាទ វិរៈបុត្រ អាយុ១៨ឆ្នាំ-ឈ្មោះ ធឿក តុងហេង អាយុ១៦ឆ្នាំ-ឈ្មោះ ម៉ុល សារ៉ាត់ អាយុ១៦ឆ្នាំនិងឈ្មោះ សាត់ នុរង្គនាថ អាយុ១៨ឆ្នាំ។ពួកគេនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ប្រភពដដែលបានបន្តថា ក្រោយទទួលបណ្តឹងថា មានចោរជិះម៉ូតូឆក់កាបូបលុយ បណ្តាលឱ្យជនរងគ្រោះដួលរងរបួសធ្ងន់លើផ្ទៃមុខ។ភ្លាមៗកម្លាំងនគរបាលស្រុកបានស្រាវជ្រាវនិងកំណត់បានមុខសញ្ញាជនសង្ស័យរហូតឃាត់ខ្លួនបាន៤នាក់។នៅថ្ងៃទី២៤ ខែមេសានេះជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *