ព័ត៌មានជាតិ

“ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺរក្សាស្ថេរភាពសន្តិសុខសង្គម”

កំពង់ចាម៖ព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្តបានថ្លែងថា “ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ។
ការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា”។ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត។
ធានាឱ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឱ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *