ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីរក្សាទុក្ខគ្រឿងញៀនដោយខុសច្បាប់ នៅស្រុកសង្កែ

បាត់ដំបង៖ កាលពីថ្ងៃសុក្រ១រោច ខែមិគសិរ ឆ្នាំខាល ចត្វា​ស័កព.ស.​២៥​៦៦ ត្រូវនឹងថ្ងៃទី៩ខែធ្នូ ឆ្នាំ២០​២២ វេលា​ម៉ោង២២និង៣០នាទីនៅចំ​ណុ​ចក្រុម​ទី១៧ ភូមិស្វាយកង់ឃុំអន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់​ដំ​បង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោ​​ក​ឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមនឹងយោបល់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការរងផែនការ​ងារប្រឆាំងគ្រឿង​ញៀន​ លោកវរ​សេ​​នីយ៍ទោ​ យុ​ត​ តុង​​ហូ​ អធិការន​គរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន​នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករ​ណី ក្នុងបទល្មើសជាក់​ស្តែង ដែលក្នុង​កិច្ចប្រតិបត្តិការ​នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន​០១​នាក់ គឺ​ឈ្មោះ លី រ៉ាវីត ភេទប្រុស អាយុ​៣៦​ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរ​ដំបង​០១​ស្រុកសង្កែ ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន​០២ថង់ ទម្ងន់៤,៥៩ក្រាមសង្ស័យមានសារធាតុ​ញៀន។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង។
-កាបូបប្រាក់ចំនួន០១ និងប្រាក់រៀលចំនួន១០ម៉ឺន​រៀល។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ក្រហមសេរីឆ្នាំ២០២២គ្មានស្លាកលេខមានលេខតួ-ម៉ាសុីន​MLHJK0432N5232528។

នៅពេលនេះនគរបាលស្រុកបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធី​ ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *