ស្វាយរៀង៖កាលពីរសៀលថ្ងៃទី៨ ខែធ្នូ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ៦៧នៅស្រុកចន្ទ្រា រួចបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសឿនចាន់រ៉ាអាយុ៣៦ឆ្នាំ នៅភូមិកំពោតស្ដារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ពេលចាប់ខ្លួនដកហូតម៉ូតូម៉ាកវ៉ារីអូឃ្លីកមួយគ្រឿង។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍សំរោងបានចុះសហការជាមួយសន្តិសុខក្រុមហ៊ុនហើយស្រាវជ្រាវនិងចាប់ជនសង្ស័យយុកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានលួចយកម៉ូតូម៉ាកវ៉ារីអូឃ្លីចពិតប្រាកដមែនហើយផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕