ព័ត៌មានសន្តិសុខសង្គម

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក”lman KH” ពីបទបរិហារគេជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនម្ចាស់ផេក “Iman KH”ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ កាលពីល្ងាចថ្ងៃទី៥ ខែមករាឆ្នាំ២០២៤។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក “Iman KH” ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។
លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រទី៥ ខែមករាឆ្នាំ២០២៤។ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *