ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកឆ្លងផ្លូវបុកម៉ូតូ ឲ្យមនុស្សម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ក្រចេះ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ផ្លូវបំបែកមុខពហុកីឡដ្ឋានខេត្តក្រចេះលើផ្លូវ៣៧៧ ក្រចេះ-រង្វង់មូលខ្លាស្ទុះដោយរថយន្តម៉ាកស៊ីណាលេខភ្នំពេញ2.AN1557 ។រថយន្តបង្កបើកបរដោយឈ្មោះជា វាសនា អាយុ៤១ ឆ្នាំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


រថយន្តខាងលើបើកឆ្លងផ្លូវទៅបុកជាមួយម៉ូតូម៉ាកអ៊ិចស៊ិនធ័រគ្មានផ្លាកលេខបើកបរដោយឈ្មោះសូ សុផលអាយុ២៤ ឆ្នាំនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុង/ក្រចេះ បណ្តាលឱ្យរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តក្រចេះ។
ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តត្រូវផ្នែកជំនាញនាំយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋានក្រុងក្រចេះដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *