ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបកន្លែងជល់មាន់ ចាប់បានតែសម្ភារៈ មនុស្សរត់បាត់

ត្បូងឃ្មុំ៖កម្លាំងនគរបាលស្រុកបានចុះបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ក្នុងចម្ការកៅស៊ូមួយដោយចាប់បានតែសម្ភារជាវត្ថុតាងមួយចំនួនធំចំណែកមនុស្សរត់ចែកផ្លូវគ្នាបាត់អស់។ការបង្ក្រាបសង្វៀនមាន់នេះនៅក្នុងចម្ការកៅស៊ូ ឃុំទួលស្នួល ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលព័ត៌មានថាមានករណីលួចជល់មាន់និងលេងល្បែងស៊ីសងខុសច្បាប់នៅភូមិ ឃុំខាងលើ រសៀលថ្ងៃទី២៧ ឧសភាកម្លាំងចុះទៅទីតាំងនោះបាន ឃើញអ្នកលួចលេងល្បែងបញ្ជល់មាន់ដោយខុសច្បាប់។
ក្រុមអ្នកលេងល្បែងទាំងនោះបានឃើញសមត្ថកិច្ចក៏នាំគ្នារត់ចែកផ្លូវគ្នាចូលទៅក្នុងព្រៃដើម្បីគេចខ្លួនបាត់អស់ចោលម៉ូតូនិងសម្ភារ។វត្ថុតាងដកហូតមាន-ម៉ូតូចាស់ៗ១៣គ្រឿង-ជញ្ជីងអេឡិចត្រូនិច១គ្រឿង-អង្រុតក្រុងមាន់៦៤-កៅអីជ័រ៤០៥-សម្ភារសម្រាប់លេងល្បែងមួយចំនួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *