ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវរកចោលស្រីទាំង២នាក់ ប្រើល្បិចបន្លំលួចលុយជិត២ពាន់ដុល្លារ

សៀមរាប៖នគរបាលកំពុងស្រាវជ្រាវរកចោរស្រីទាំង២នាក់ប្រើល្បិចបន្លំចូលផ្ទះស្ត្រីអាយុជាង៨០ឆ្នាំម្នាក់លួចយកលុយអស់ជិត២ពាន់ដុល្លារ។ហេតុការណ៍នេះបានកើតឡើងនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២។
អ្នកភូមិបានឱ្យដឹងថា ស្ត្រីចំណាស់ម្ចាស់ផ្ទះនិងជាជនរងគ្រោះឈ្មោះ ជា សៅ អាយុ៨១ឆ្នាំ។កាលពីរសៀលថ្ងៃកើតហេតុមានស្ត្រី២នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែលពី៣០ទៅ៤០ឆ្នាំជិះម៉ូតូ១គ្រឿង។មកដល់ផ្ទះស្ត្រីរងគ្រោះជនសង្ស័យបានទុកម៉ូតូនៅប្រហែល៣០ម៉ែត្រពីផ្ទះហើយក៏បានដើរចូលទៅជួបជនរងគ្រោះ។
ចោរស្រីទាំង២នាក់នោះបាននិយាយជាមួយម្ចាស់ផ្ទះថា ពួកគេមានប្អូនស្រីសម្រាលកូន ហើយទាស់សរសៃខ្ចី សុំស្ទោះសំបកដើមទៀបដើម្បីយកទៅធ្វើថ្នាំដាំផឹក។ម្ចាស់ផ្ទះក៏បាននាំចោរស្រីម្នាក់ទៅស្ទោះសំបកដើមទៀបនៅខាងក្រោយផ្ទះ។ចោរស្រីម្នាក់ទៀតចូលទៅរុករើ ដើម្បីលួចយកលុយ។
បន្ទាប់ពីស្ទោះបានសំបកទៀបពួកគេក៏លាម្ចាស់ផ្ទះគេចខ្លួនបាត់។ក្រោយពីចោរស្រីចេញផុត ម្ចាស់ផ្ទះមានការសង្ស័យចូលទៅមើលលុយទុកក្រោមខ្នើយកន្លែងដេកស្រាប់តែបាត់អស់។ក្នុងនោះលុយខ្មែរ៤.៣៩០.០០០រៀលនិង៦១០ដុល្លារទុកក្នុងស្រោមខ្នើយនៅក្បាលគ្រែក្នុងផ្ទះផ្ទាល់ដីដោយនៅផ្ទះតែម្នាក់ឯង។
បន្ទាប់មកនគរបាលមូលដ្ឋានបានបន្តស្រាវជ្រាវរកមុខសញ្ញាចោរស្រីទាំង២នាក់នោះដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *