ព័ត៌មានសន្តិសុខសង្គម

ស្ត្រីមានផ្ទៃពោះ០៥ខែធ្លាក់ឈាមដេកស្លាប់ក្នុងបន្ទប់ជួលបន្សល់កូន០៣នាក់

 

ភ្នំពេញ៖ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែធ្លាក់ឈាមដេកស្លាប់ក្នុងបន្ទប់ជួលបន្សល់កូន៣នាក់ឱ្យនៅកំព្រា។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅបន្ទប់ជួលលេខA5ក្រុមទី៩ភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈុត និត អាយុ ៣៣ឆ្នាំ មុខរបរ កម្មករស៊ីនទ្រី មានកូន៣នាក់បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។ជនរងគ្រោះមានផ្ទៃពោះ៥ខែដេកស្លាប់មានធ្លាក់ឈាមច្រើនដែលគេសង្ស័យថារលូតកូន។សពជនរងគ្រោះគេមិនទាន់ទទួលបានលទ្ឋផលនៃការធ្វើកោសល្យវិច័យពីសមត្ថកិច្ចនៅឡើយទេ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *