ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការពីបទពាក់ព័ន្ធគ្រឿងញៀន

រតនគិរី៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនៅព្រឹកថ្ងៃទី៥មេសាបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពីបទពាក់ព័ន្ធគ្រឿងញៀនដែលការបង្ក្រាបមុខសញ្ញានេះនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីកាលពីរសៀលថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖នគរបាលខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង បានចាប់ជនសង្ស័យទាំង២នាក់,ឈ្មោះ កែវ ចរណៃអាយុ៣២ឆ្នាំ ។ឈ្មោះហេង ប៊ុនថន អាយុ៣៧ឆ្នាំអ្នកទាំងពីរនៅបច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយចាប់ខ្លួនដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីនអាយចំនួន២ថង់ ទម្ងន់១០.៨៥ក្រាម,ទូរស័ព្ទដៃ២គ្រឿង, ជញ្ជីងថ្លឹង១គ្រឿង, ប្រាក់រៀល២០ម៉ឺនរៀលនិងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន បញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *