ព័ត៌មានសន្តិសុខសង្គម

ឆ្លងប្រព័ន្ធភ្លើងឆេះរថយន្តកំពុងបើកបរអស់ទាំងស្រុង

កណ្តាល៖រថយន្តម៉ាកហាយឡែនឌ័រកំពុងបើកបរស្រាប់តែឆ្លងប្រព័ន្ធភ្លើងបណ្តាលឱ្យឆេះអស់ទាំងស្រុងនៅភូមិចម្ការស្លែង ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១២ ខែធ្នូ។
មន្ត្រីនគរបាលបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រផ្លាក លេខភ្នំពេញ 2N 6067 បណ្តាលឱ្យខូចខាតទាំងស្រុង។តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។
ហេតុការណ៍នេះបង្កពីការឆ្លងប្រព័ន្ធចរន្តភ្លើងដោយសមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្តភ្លើងបានរលត់វិញគឺបាញ់ទឹកពន្លត់មិនឱ្យឆេះរាលដាលដល់កន្លែងផ្សេងឡើយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *