ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូលឿនជ្រុលទៅបុកបង្គោលថ្មដួលបោកក្បាលស្លាប់

កំពង់ស្ពឺ៖យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលថ្មតាមចិញ្ចើមផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅភូមិសាឡាំ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី កាលពីយប់ទី១២ខែធ្នូ។


សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមពីកើតទៅលិច ក្នុងល្បឿនលឿន។ស្រាប់តែម៉ូតូនេះ បានជ្រុលចង្កូតទៅបុក បង្គោលថ្មចំណាំងនៅតាមចិញ្ចើមផ្លូវ ពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមតែម្ដង។
យុវជនដែលស្លាប់ឈ្មោះ ប៊ន ភឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃយ៉ាវ ឃុំស្រែខ្លុង ស្រុកជុំគីរី ខេត្តកំពត។បន្ទាប់ពីមានគ្រោះថ្នាក់សមត្ថកិច្ចបានចុះយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នដើម្បីរងចាំក្រុមគ្រួសារមកទទួលទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *