ព័ត៌មានសន្តិសុខសង្គម

រថយន្តកុងតឺន័រ១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើនិងរនាំងការពារផ្លូវខ្ទេចនៅភ្នំពេជ្រនិល

 

កំពង់ស្ពឺ៖ រថយន្តកុងទីន័រមួយគ្រឿង បានរេចង្កូតធ្លាក់ផ្លូវ ហើយបានបុកដើមឈើនិងរនាំងការពារផ្លូវបណ្តាលឱ្យរងការខូចខាត និងក្រឡាប់ផ្ងាជើងនៅក្បែរជ្រោះយាយម៉ៅពេជ្រនិល តែសំណាងដែលអ្នកបើកបរអាចរួចផុតអាយុជីវិត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចន្លោះ វេលាម៉ោង ២៤និង ០០នាទីយប់ ឈានចូលថៃ្ងទី១៦ ខែកក្កដា ២០២២ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ត្រង់ចំណុចភូមិទី ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងថា រថយន្តកុងទីន័រ ដែលរងគ្រោះបានបើកបរចេញពីកើតទៅលិច លុះមកដល់ចំ ណុ ចកើតហេតុ បានរេចង្កូតទៅផ្នែកខាងស្តាំដៃ បណ្តាលឱ្យបុករះជាមួយរនាំងផ្លូវខូចខាតអស់ជាង៥០ម៉ែត្រ ហើយបន្តទៅបុកជាមួយដើមឈើ ដែលនៅអមដងផ្លូវបាក់អស់ជាច្រើដើម បន្ទាប់មកក៏ក្រឡាប់បះជើងក្បែរមាត់ជ្រោះនោះតែម្តង។

សមត្ថកិច្ចដ៏ដែលបានបន្ថែមថា ជុំវិញហេតុការណ៍នេះវាពិតជាមហាសំណាងខ្លាំងណាស់ ដែលរថយន្តមិនបានធ្លាក់ទៅក្នុងជ្រោះ ហើយអាចឱ្យអ្នកបើកបរអាចគេចចេញពីឧបទ្ទវហេតុដ៏សែនគ្រោះថ្នាក់នេះបានដោយសុវត្ថិភាព។

ពាក់ពន្ធ័និងហេតុការណ៍នេះដែរ សមត្ថិកិច្ច បានសន្និដ្ឋានថា គឺអាចផ្តើមមកពីការបើកបរវ៉ាជែងដោយខ្វះការប្រុងប្រយត្ន័ឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងពេលងងឹត មួយវិញទៀតអាចផ្តើមចេញពីការបើកបរក្នុងស្ថានភាពងងុយងោកងក់ទើបបណ្តាលឱ្យជួបឧបទ្ទវហេតុនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *