ព័ត៌មានសន្តិសុខសង្គម

រថយន្តធំដឹកដំឡូងបើករេចង្កូតឡើងសួនច្បារចាក់ដំឡូងពេញផ្លូវ

ភ្នំពេញ៖រថយន្តធំដឹកដំឡូងមួយគ្រឿងបើកក្នុងល្បឿនលឿនក៏រេចង្កូតឡើងសួនច្បារបណ្តាលឱ្យក្រឡាប់ចាក់ដំឡូងពេញផ្លូវ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងនៅមហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅកាលពីព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖គេបានឃើញរថយន្តធំដឹកដំឡូងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0448 បើកបរក្នុងល្បឿនលឿន។រថយន្តបានរេចង្កូតមកឆ្វេងដៃបុកឡើងសួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ដំឡូងរាយប៉ាយពេញផ្លូវតែមិនបណ្ដាលឱ្យប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *