ព័ត៌មានសន្តិសុខសង្គម

បាក់បង្គោលចងអង្រឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ស្ទឹងត្រែង៖ បុរសម្នាក់ស្លាប់ភ្លាមៗខណ:យកអង្រឹងមកចង និងបង្គោលឈើពុកនៅជាប់នឹងខ្ទមទុកចោល។ហេតុការណ៍នោះបានកើតឡើងនៅមាត់ទន្លេ ចំណុចភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះម៉ង ថាវ អាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច ឃុំប៉ាអរ ស្រុកអូរជុំ ខេត្តរតន:គីរី បានមកលេងបងប្អូននៅភូមិឃុំកើតហេតុខាងលើ។ គាត់បានយកអង្រឹងក្រណាត់នីឡុងមកចងដេកលេងនៅខ្ទមមាត់ទន្លេ។គាត់ចងមិនបានពិនិត្យឬសួនាំពីម្ចាស់ផ្ទះជាមុន ហើយក៏មិនបានដឹងថាបង្គោលឈើពុកឡើយ ទើបធ្វើឱ្យបាក់ទៅកៀបនឹងឃ្នាបខ្ទមកម្ពស់ពីដីប្រហែល៦០សង់ទីម៉ែត្រ ហើយបង្គោលបាក់ធ្លាក់សង្កត់ពីលើ ទើបបណ្ដាលឱ្យស្លាប់តែម្តង។
ក្រោយការពិនិត្យនិងកោសល្យវិច័យរួចមក សមត្ថកិច្ចក៏បានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ស្របពេលនោះគណៈបញ្ចាការឯកភាពស្រុកសេសាន ក៏បានចូលរួមរំលែកទុក្ទ និងនាំបច្ច័យតាមសទ្ធារបស់ក្រុមការងារស្រុកប្រគល់ជូនគ្រួសារសពដើម្បីចាត់ចែងធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *