ព័ត៌មានសន្តិសុខសង្គម

ត្រាក់ទ័រភ្ជួរដីចំការដំឡូងប៉ះគ្រាប់មីនតោនសល់ពីសម័យសង្គ្រាមផ្ទុះរបួសធ្ងន់

 

ប៉ៃលិន៖បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចម្ការដំឡូងប៉ះចំគ្រាប់មីនតោនសល់ពីសម័យសង្គ្រាមក៏ផ្ទុះបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ម្នាក់និងខួចខាតតា្រក់ទ័រស្ទើរទាំងស្រុង។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចម្ការដំឡូងភ្នំស្ពង់ក្នុងភូមិអូរឬស្សីក្រោមឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ប៊ន សាមិត្ត ហៅខ្លឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរចម្ការឱ្យអ្នកស្រុករស់នៅភូមិអូររអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅបានរងរបួសបែកគ្រាប់ភ្នែកខាងឆ្វេងដងខ្លួននិងរបួសលើផ្ទៃមុខ។លោកកែវពៅប្រធានអប់រំនិងសម្របសម្រួលផ្នែកគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខេត្តប៉ៃលិនបានបញ្ជាក់ថា៖គ្រាប់មីនតោនដែលនាំដល់ការគ្រោះថ្នាក់នេះជាប្រភេទគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម។

លោកបនាបន្តថា៖ភូមិសាស្ត្រដែលបង្កការផ្ទុះនេះទៀតសោតមន្ត្រីជំនាញនៅមិនទាន់បានចូលទៅរាវរកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយទេ។ជាង២០ឆ្នាំមកនេះប្រជាពលរដ្ឋជាអតីតកងទ័ពបានរាននិងចូលដោះគ្រាប់មីនដោយខ្លួនឯងប៉ុណ្ណោះដើម្បីយកដីសាងសង់លំនៅស្ថាននិងដាំដំណាំអាស្រ័យផល។បន្ទាប់ពីនេះលោកនិងសុំគោលការណ៍ទៅថ្នាក់លើដើម្បីចុះមកបោសសម្អាតគ្រាប់មីននៅតំបន់នោះឱ្យអស់មួយរយភាគរយជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅថ្ងៃក្រោយទៀត។

ស្ថានភាពគ្រាប់មីនតោនផ្ទុះកក្រើកដីលើដីចម្ការដែលធ្លាប់បង្កបង្កើនផលជាច្រើនឆ្នាំកន្លងមកនេះបានដាស់អារម្មណ៍បងប្អូនប្រជាកសិករមានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាព។ពិសេសពេលដីសើមទទួលទឹកភ្លៀងធ្វើឱ្យទន់ជ្រាយលុះត្រាក់ទ័រភ្ជួរចុះឡើងៗកិនឬប៉ះអាចបង្កការគ្រោះថ្នាក់បានគ្រប់ពេល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *