ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ០២នាក់ករណីប៉ុនប៉ងយកម៉ូតូតម្លៃជាង៤.០០០ដុល្លារ

 

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថបានចាប់ជនសង្ស័យក្នុងក្រុមដែលជិះម៉ូតូ៦គ្រឿងប៉ងប្លន់យកម៉ូតូគុបមូលផលិតឆ្នាំ២០២០តម្លៃជាង៤.០០០ដុល្លារចាប់បានតែ២នាក់ក្នុងក្រុមជាច្រើននាក់។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃ២១ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ម៉ូតូជនរងគ្រោះគុបមូលពណ៌ខៀវស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខភ្នំពេញ1HU.0007។ជនសង្ស័យមួយក្រុមជិះម៉ូតូ៦គ្រឿងជិះមកកៀបប្រុងប្លន់យកម៉ូតូ។ពេលនោះជនរងគ្រោះក៏ជិះទៅឈប់កន្លែងហាងចិនមួយដែលមានសន្តិសុខយាមពីទៅបីនាក់។ឃើញដូចច្នោះជនសង្ស័យបានជិះហួសទៅមុខមួយសន្ទុះជិះបកមកវិញត្រូវសមត្ថកិច្ចអាវុធហត្ថចាប់បាន២នាក់និងបក្ខពួកឃើញសភាពមិនស្រួលជិះម៉ូតូគេចខ្លួនអស់។

ក្រោយកើតហេតុអាវុតហត្ថពោធិ៍សែនជ័យបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវរកបក្ខពួកដែលនៅសល់ចាប់មកផ្ដន្ទាទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *