ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊ីទែនដឹកជ័រកៅស៊ូបើកគេចពីឧបស័គ្គក្រឡាប់ធ្លាក់ផ្លូវ

ភ្នំពេញ៖រថយន្តស៊ីទែនដឹកជ័រកៅស៊ូបានបើកគេចពីរថយន្តមកពីមុខបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវនៅភូមិវាលថ្លាន់ សង្កាត់គង់ណយ ខណ្ឌដង្កោកាលពីទៀបភ្លឺចូលថ្ងៃទី២៩ ខែធ្នូ។
អ្នកដំណើរបានឱ្យដឹងថា រថយន្តស៊ីទែនដឹកជ័រកៅស៊ូម៉ាកHino បានបើកចេញពីក្រុមហ៊ុននៅខេត្តព្រះសីហនុពីលិចទៅកើតដោយយកជ័រកៅស៊ូដែលស្លរួចនេះទៅអ៊ុតផ្លូវនៅផ្លូវជាតិលេខ២ កំពុងជូសជុល។ខណៈអ្នកបើកបរបានបួងចង្កូតគេចពីរថយន្តបែនដឹកដីមកពីមុខបណ្តាលឱ្យផុងដីចិញ្ចើមផ្នល់ក្រឡាប់តែម្តង។ក្រោយក្រឡាប់អ្នកបើកបរនិងព្រូរថយន្តមិនមានគ្រោះថ្នាក់ ធ្ងន់ធ្ងរទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យដោយឃើញថា រថយន្តខាងលើមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខូចខាតទ្រព្យសម្បត្តិសាធារណ: ទើបឱ្យតំណាងក្រុមហ៊ុនស្ទួចយករថយន្តនេះចេញទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *