ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ប្លន់យកលុយជិត៤ពាន់ដុល្លារទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញបានចាប់បុរសម្នាក់ករណីប្លន់យកប្រាក់៣.៨០០ដុល្លារក្នុងហាងអ៊ីនធើណេតមួយនៅទួលគោកនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះធី បូរ៉ាឌី អាយុ២៨ ឆ្នាំស្នាក់នៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។បុរសរូបនេះត្រូវនគរបាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២២នៅមុខនាយកដ្ឋានអង្គរក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យបានប្រើកូនកាំបិត ចិតបន្លែចូលភ្ជង់បុគ្គលិកហាងអ៊ីនធើណេត្រ យកប្រាក់អស់ចំនួន៣.៨០០ដុល្លារហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៤ ខែមីនានេះ។
ជនសង្ស័យប្រព្រឹត្តអំពើប្លន់នៅហាងអ៊ីនធើណេតតាមផ្លូវលេខ១៩២សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅ។ស្ត្រីរងគ្រោះឈ្មោះង៉ៅ កុលាប ហៅ ង៉ូវ កូឡាប អាយុ២១ឆ្នាំបុគ្គលិកខាងអ៊ិនធឺណិតត្រូវចោរបានយកប្រាក់អស់ចំនួន ៣.៨០០ដុល្លារហើយគេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *