កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារ ឱ្យបង្កើនការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត។
អភិបាលខេត្ត ក៏បានថ្លៃងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសរុបចំនួន ១០៩ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងប្រណាំងភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២១៕