ព័ត៌មានសន្តិសុខសង្គម

ផ្នែកជំនាញកំពុងស្វែងរកអ្នកបើកឡាន បុកម៉ូតូឲ្យមនុស្សម្នាក់ស្លាប់

សៀមរាប៖ផ្នែកជំនាញខេត្តសៀមរាបកំពុងស្វែងរកអ្នកបើករថយន្តផ្លាកលេខភ្នំពេញ2J-3939 បុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ស្លាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២មានគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូលេខ៣០២-៣០៣ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប រវាងរថយន្ដនិងម៉ូតូ។
រថយន្ដនោះម៉ាក HUMMER ផ្លាកលេខ ភ្នំពេញ2 J- 3939 បុកជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥ ផ្លាកលេខសៀមរាប 1AC 8248 បើកបរដោយឈ្មោះសាប់ ហឿង ភេទប្រុសអាយុ៧៨ឆ្នាំនៅភូមិឃុំខាងលើបានស្លាប់។ក្រោយកើតហេតុអ្នកបើករថយន្ដបានចុះរត់គេចខ្លួនបាត់។
មូលហេតុអ្នកបើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកពេញទំហឹង។ក្រោយមកសមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងបន្តស្វែងរកអ្នកបើករថយន្តដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *