ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដីបើកលឿន បុករះខ្ទេចរថយន្ត៣គ្រឿង និងម៉ូតូ១គ្រឿង

ភ្នំពេញ៖រថយន្តបែនដឹកដីបើកលឿនទំនងដាច់ហ្វ្រាំងបានបុករះឱ្យរថយន្តខូចខ្ទេច៣គ្រឿងម៉ូតូ១គ្រឿងនិងមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម្តុំខ្លោងទ្វារវត្តអន្លង់រមៀតផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២៤ ខែមីនាឆ្នាំ២០២២ ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តកាមេរីបានបើកចេញពីខ្លោងទ្វារវត្តឆ្លងផ្លូវ។ ពេលនោះ ក៏មានរថយន្ត២គ្រឿងទៀត ជារថយន្តបែនដឹកដីនិងរថយន្តហាយឡែនឌ័រ។ពេលនោះក៏មានរថយន្តបង្ក ប្រភេទបែនដឹកដីដែរបានបើកយ៉ាងលឿនទំនងដាច់ហ្វ្រាំងមកបុករះរថយន្ត៣គ្រឿងនោះនិងម៉ូតូ១គ្រឿងខូចខ្ទេចតែម្តង។ជាមួយនោះបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុរថយន្តនិងម៉ូតូសរុបទាំងអស់៥គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *