ព័ត៌មានសន្តិសុខសង្គម

ក្រុមជនមិនស្គាល់មុខ ដឹកមនុស្សយកទម្លាក់ចោល នៅតំបន់OCIC

ភ្នំពេញ៖បុរសម្នាក់សន្លប់ស្ដូកស្ដឹង មានទាំងរបួសលើដងខ្លួនផង ត្រូវបានក្រុមជនមិនស្គាល់មុខ បានដឹកតាមផាស្អេបយកមក ទម្លាក់ចោលនៅតំបន់OCICជ្រោយចង្វា។ហេតុការណ៍នោះបានកើតឡើងនៅផ្លូវលំ ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី៤ ខែសីហាឆ្នាំ២០២៣។

មន្ត្រីក្រុមការងារប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហានេះថា ក្រោយពីពលរដ្ឋបានរាយការណ៍មក Hotline ១១៧ ថាមានជនមិនស្គាល់មុខបានដឹកមនុស្សតាមផាស្អេប យកមកទម្លាក់ចោលនៅតំបន់OCIC រួចក៏គេចខ្លួនបាត់អស់។

ក្រោយមកកម្លាំងជំនាញបានចុះស្រាវជ្រាវព័ត៌មាន ពីពលរដ្ឋដែលនៅក្បែរទីនោះក៏រៀបរាប់ថា មុនកើតហេតុពួកគាត់ឃើញផាស្អេបមួយគ្រឿងបានដឹកជនរងគ្រោះមកទម្លាក់ចោល នៅកន្លែងខាងលើរួចជិះគេចខ្លួនបាត់។ ភ្លាមនោះពួកគាត់បានរាយការណ៍ទៅនគរបាលខណ្ឌជ្រោយចង្វា ហើយក៏ចុះមកយកជនរងគ្រោះទៅមន្ទីរពេទ្យ។

ករណីនេះខាងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណយកមកសាកសួរដើម្បីដឹងរឿងពិតនិងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *