ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់បក់បោកបំផ្លាញផ្ទះ៨៣ខ្នង នឹងផ្សារ១ក្នុងសង្កាត់ចំនួន០៣នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖លោកអធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះថា៖កាលពីយប់ថ្ងៃទី៥ឧសភានៅក្រុងប៉ោយប៉ែតមានភ្លៀងនិងខ្យល់កន្រ្តាក់ខ្លាំងបានធ្វើឱ្យប៉ះពាល់ខូចខាតរលំផ្ទះប្រជាពលរដ្ឋសរុប៧៣ខ្នងនិងផ្សារ១កន្លែងក្នុងសង្កាត់ចំនួន៣។
អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចក៏ត្រូវបានរងផលប៉ះពាល់រលំជម្រកស្នាក់ប្រចាំការក្នុងបេសកម្មបិទខ្ទប់តំបន់ក្រហមនិងតាមបន្ទាត់ព្រំដែនជាច្រើនកន្លែងផងដែរ។លោកបានបន្តថា៖តាមតួលេខបឋមក្នុងការខូចខាតនេះ៖សង្កាត់មិនិត្ត៣៤ខ្នងផ្ទះ,សង្កាត់ផ្សារកណ្តាល២៣ខ្នងផ្ទះ,សង្កាត់ប៉ោយប៉ែត១៦ខ្នងផ្ទះនិងផ្សារមង្គលប៉ោយប៉ែតរបស់លោកឧកញ៉ាហង្សស៊ីផាចំនួន១ខ្នងធំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *