ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមបង្ហោះម៉ូតូ៥នាក់ យកកោរសក់ជាការព្រមាន

ភ្នំពេញ៖កម្លាំងនគរបាលតាមចាប់ក្រុមបង្ហោះម៉ូតូបាន៥នាក់ដែលបង្កភាពអាណាធិបតេយ្យ តាមដងផ្លូវសាធារណ:នៅម្តុំផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមក្មេងទំនើងទាំង៥នាក់ឈ្មោះហន់ ហ៊ារ៉ូ ,ឈ្មោះហន់ ហ៊ារ៉ា,ឈ្មោះ ហេង ពិសិដ្ឋ,ឈ្មោះ ឆឹល ចន្ថា,ឈ្មោះ នុតសុធា ពួកគេស្នាក់នៅប្លុកបូរីកីឡាសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។វត្ថុតាងចាប់បាន-ម៉ូតូ២គ្រឿងម៉ាក Honda Scoopy I ចាប់យកពី ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ។
សមត្ថកិច្ចបានឱ្យក្រុមក្មេងទំនើងទាំង៥នាក់ធ្វើកិច្ចសន្យានិង មិនឱ្យធ្វើសកម្មភាពបង្ហោះម៉ូតូលើកក្រោយទៀត។បន្ទាប់មកសមត្ថកិច្ចបានកោរសក់ និងឱ្យលោតជើងមួយយួរកង់ម៉ូតូ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *