ព័ត៌មានសន្តិសុខសង្គម

រថយន្ដចង្កូតស្ដាំ ១១ គ្រឿងអត់ពន្ធ ត្រូវបានរឹបអូសដោយមន្ត្រីគយចល័តតំបន់៥ នៅក្នុង ឌីផាតមិន ១កន្លែងក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មន្ត្រី គយចល័តដំបន់៥ សហការ ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការ សម្រប សម្រួល ពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជ អាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបរថយន្តនៅ ឌីផាតមិន មួយកន្លែង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចំនួនសរុប 11គ្រឿង ក្នុងនោះ
-ម្ចាស់ដែលមិនប្រគល់រថយន្តអោយគយតំបន់ ៥ មានចំនួន ០៤គ្រឿង
-Mazda2 =០១គ្រឿង
-Mazda3 =០១គ្រឿង
-Nissanmarch=០១គ្រឿង
-Suzuki swiff= ០១គ្រឿង
-ម្ចាស់ដែលបានប្រគល់រថយន្តអោយគយតំបន់៥ មានចំនួន ០៧គ្រឿង
-Mazda 2 = ០៤គ្រឿង
-Mazda 3 = ០១គ្រឿង
-Lexus 330 = ០១គ្រឿង
-Lexus 400h =០១គ្រឿង

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអនុញ្ញាតឱ្យរថយន្ដចង្កូតស្ដាំចូលបង់ពន្ធ ប្រថាប់ត្រា តាមបែបបទរដ្ឋបាលនៃសារពើពន្ធ ក៏មានរថយន្តជាច្រើនគ្រឿងបានចូលទៅដាក់ពាក្យស្នើសុំបង់ពន្ធនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យជាច្រើនមកហើយ តែនៅមានចំនួនតូចនៅមិនទាន់បានទៅដាក់ពាក្យស្នើសុំនិងគេចវេសមិនព្រមបង់
ពន្ធ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *