ឧត្តរមានជ័យ៖កាលពីរសៀលថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ជាថ្ងៃទី៣នៃថ្ងៃចូលឆ្នាំថ្មីមានការភ្ញាក់ផ្អើលដែលគេបានប្រទះឃើញសពក្មេងស្រីម្នាក់ស្លាប់នៅមាត់អូរ។ហេតុការណ៍នេះបានកើតឡើង នៅភូមិចម្ការចេក ស្ថិតក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ ឡុង គឹមឡាយអាយុ១៧ឆ្នាំ រស់នៅស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។តាមការសន្និដ្ឋានជាជំហានដំបូងសមត្ថកិច្ចបានបញ្ជាក់ថា នេះជាអំពើឃាតកម្ម ដោយរំលោភសេពសន្ថវៈ រួចសម្លាប់ជនរងគ្រោះតែម្តង។
ករណីនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ហើយរត់គេចខ្លួន។តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅលើឃាតកម្មដ៏សាហាវនេះដើម្បីចាប់ឃាតកយកមកចាត់ការតាមច្បាប់។
ក្រោយមកសពត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យតាមនីតិវិធី រួចបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕