ព័ត៌មានសន្តិសុខសង្គម

ចោរចាប់ញ៉ុកក្រដាសចូលមាត់ស្ត្រីម្នាក់ នឹងយកកាវចាក់បន្ថែមរួចដោះយកខ្សែកមាស១ដំឡឹងគេចខ្លួនបាត់

សៀមរាប៖ចោរបានចាប់បញ្ច្រកក្រដាសចូលមាត់ស្ត្រីម្នាក់កំពុងដេកនិងយកកាវវិទ្យាសាស្រ្តចាក់ចូលបន្ថែមរួចដោះយកខ្សែកមាស១ដំឡឹងគេចខ្លួនបាត់។ហេតុការណ៍បានកើតឡើងនៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាបកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចស្រុកអង្គរជុំបានឱ្យដឹងថា៖ករណីប្លន់នេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចាប់បញ្ច្រកក្រដាសចូលទៅក្នុងមាត់ស្ត្រីម្នាក់រួចយកកាវវិទ្យាសាស្រ្តចាក់ចូលបន្ថែមទៅក្នុងមាត់ជនរងគ្រោះខណៈកំពុងដេកក្នុងអង្រឹងហើយដោះយកខ្សែកមាសទម្ងន់១ដំឡឹងគេចខ្លួនបាត់។
សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះយ៉មរួមអាយុ៦៨ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើ។ ករណីនេះសមត្ថកិច្ចបានចុះស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *