ព័ត៌មានសន្តិសុខសង្គម

បុរសចិនម្នាក់ បើករថយន្តទំនើបបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖ជនជាតិចិនម្នាក់បានបើករថយន្តម៉ាកFord Ranger បុកម៉ូតូពីចំហៀងពេញទំហឹងអ្នកបើកម៉ូតូខ្ទាតជាង២០ម៉ែត្របណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែកញ្ញា។បុរសបាត់បង់ជីវិតឈ្មោះ វីត អាយុ២២ឆ្នាំធ្វើការនៅហាងមួយកន្លែងក្នុងក្រុងភ្នំពេញ។
មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1JQ-3225 ចេញពីផ្លូវឌឿងហែម។មកដល់កន្លែងខាងលើមានរថយន្តម៉ាក Ford Ranger ផ្លាកលេខ ភ្នំពេញ2AZ-2225 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនក៏បុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនបុរសចិនអ្នកបើករថយន្តនាំទៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ដើម្បីប្រគល់ជូនបន្តផ្នែកជំនាញ។ចំណែករថយន្តនិងម៉ូតូបានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *