ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់

 

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូពេញទំហឹង បណ្តាលឱ្យប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅ លើផ្លូវជាតិលេខ៥ក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា។

មន្ត្រីនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ។ក្នុងនោះមួយគ្រឿងម៉ាកវ៉េវផ្លាកលេខភ្នំពេញ1P-13.64 បើកបរដោយឈ្មោះ វ៉ាន់ សុខឿន អាយុ៤២ឆ្នាំនៅក្នុងភូមិក្រាំង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រពន្ធរួមដំណើរឈ្មោះស័ន ហ៊ុច អាយុ៣៨ឆ្នាំ និងកូនស្រីឈ្មោះខឿន ស្រីនាថ អាយុ៤ឆ្នាំ ពួកគេរងរបួសធ្ងន់។

ពេលបើកមកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ឆ្នាំង1D-1871បើកបរដោយឈ្មោះនង កុំសួរ អាយុ៧១ឆ្នាំនិងអ្នករួមដំណើរឈ្មោះខាត់ អ៊ន អាយុ៦៧ឆ្នាំនៅក្នុងភូមិគល់គុក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង២នាក់នេះរងរបួសធ្ងន់។ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *