ព័ត៌មានសន្តិសុខសង្គម

ស្រវឹងបើករថយន្តលឿនទៅបុករះម៉ូតូ១៣គ្រឿងនិងរថយន្ត៣គ្រឿង

 

ភ្នំពេញ៖បុរសម្នាក់បើករថយន្តហាយប្រ៊ីតក្នុងស្ថានភាពស្រវឹងក៏ជ្រុល ទៅបុករះម៉ូតូ១៣គ្រឿង ដែលឈប់ លើចិញ្ចើមផ្លូវ និងបន្តទៅបុករថយន្ត៣គ្រឿងទៀតនៅ តាមបណ្ដោយផ្លូវ១៥៦ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករាកាលពីយប់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖បុរសម្នាក់បើកបររថយន្តកាមរីហាយប្រ៊ីតពាក់ផ្លាកលេខភ្នំពេញ 2U-7566 ក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវ១៥៦ ក្នុងល្បឿនលឿន។ដោយឡែករថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ អ្នកបើកបររថយន្តនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ដើម្បីសាកសួរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *