ព័ត៌មានសន្តិសុខសង្គម

សង្ឃនិងបរិស័ទជាង៥០អង្គនាក់ ក្អួតចង្អោរសង្ស័យពុលអាហារ

បាត់ដំបង៖ព្រះសង្ឃនិងពុទ្ធបរិស័ទជាង៥០អង្គនាក់បានក្អួតចង្អោរនិងរាគជាបន្តបន្ទាប់សង្ស័យពុលចង្ហាន់អាហារបាញ់ហយ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថា ករណីពុលចំណីអាហារនេះបានកើតឡើងនៅវត្តសំរោងលើ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ព្រះសង្ឃនិងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តដែលកើតមានអាការ:ក្អួតចង្អោរ និងរាគរូសជាបន្តបន្ទាប់គ្នានេះប៉ះពាល់កើនដល់ចំនួន៥២អង្គនាក់។ក្នុងនោះមានព្រះសង្ឃចំនួន៤ អង្គពលរដ្ឋប្រុសស្រីចំនួន៤៨នាក់។
ថ្ងៃកើតហេតុពុទ្ធបរិស័ទបានមូលមតិគ្នារៀបចំធ្វើចង្ហាន់បាញ់ហយដើម្បីប្រគេនព្រះសង្ឃរួមទាំងឧបាសក ឧបាសិកា ចាស់ទុំជាច្រើនទៀត ។មួយសន្ទុះក្រោយមកគ្រប់គ្នាក៏មានអាការៈ ក្អួតចង្អោរ និង រាករូសឥតឈប់។ក្រុមគ្រូពេទ្យបានលើកឡើងថា ករណីនេះអាចបណ្តាលមកពីបន្លែឆៅលាងមិនស្ងាតឆ្លងបាក់តេរីទៅក្នុងខ្លួនមនុស្ស។
កម្លាំងនគរបាលបច្ចេកទេសនិងកោសល្យវិច័យខេត្តនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះនិងចុះទៅទីតាំងកើតហេតុដើម្បីស្រាវជ្រាវនិងសិក្សាបន្ថែមដើម្បីបានដឹងថា តើបណ្ដាលមកពី មូលហេតុអ្វីឱ្យពិតប្រាកដ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *