ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញបុរសម្នាក់ ស្លាប់កណ្ដាលស្រែសង្ស័យខ្យល់គ

កណ្ដាល៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅកណ្ដាលវាលស្រែសង្ស័យករណីខ្យល់គព្រោះគេស្គាល់ជាមនុស្សផឹកស្រាជាប្រចាំ។
អ្នកភូមិបានឱ្យដឹងថា បុរសដែលគេស្គាល់ជាមនុស្សផឹកស្រាជាប្រចាំនោះត្រូវបានស្លាប់កណ្ដាលវាលស្រែ ក្នុងភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។អ្នកស្លាប់ឈ្មោះ យឹម សារុន ហៅចក់ អាយុ៣០ឆ្នាំនៅភូមិ ឃុំខាងលើ មានមុខរបរជាកម្មករសំណង់។
ឈ្មោះ ហ៊ល សុខណា ភេទស្រី អាយុ៤០ឆ្នាំជាអ្នកជិតខាងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣០ខែឧសភា ប្រជាពលរដ្ឋរាយការណ៍ប្រាប់នគរបាលថា មានមនុស្សដេកស្លាប់នៅឯវាលស្រែ។សមត្ថកិច្ចនិងគ្រូពេទ្យបានចុះពិនិត្យលើសាកសពឃើញមានឈាមចេញតាមមាត់និងច្រមុះនៅលើសាកសពធម្មតា។ក្រៅពីនោះគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។តាមការសន្និដ្ឋានរបស់ជំនាញគឺសពស្លាប់ដោយសារខ្យល់គដោយផឹកស្រាច្រើនពេក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *