ព័ត៌មានសន្តិសុខសង្គម

សង្សារស្រឡាញ់គ្នា៤-៥ឆ្នាំ ទាស់សម្តីគ្នា ខាងប្រុសចងកសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលស្លាប់គ្មាននរណាដឹងសង្ស័យមានវិបត្តិជម្លោះជាមួយសង្សារខណៈស្រឡាញ់គ្នា៤-៥ឆ្នាំកន្លងមកនោះ។
ករណីធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅបន្ទប់ជួលជាន់ទី១ ជាប់របងព្រះវិហារចិន ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៩ ខែធ្នូ។ អត្តឃាតជនឈ្មោះគី ចាន់សិលា អាយុ២៩ឆ្នាំស្នាក់នៅកន្លែងខាងលើមានទីកំណើតភូមិឆ្លូង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
ម្ដាយអ្នកស្លាប់បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានមកស្នាក់នៅផ្ទះជួលនេះ២ឆ្នាំមកហើយ។កូនប្រុសគាត់បានស្រឡាញ់គ្នាជាមួយស្ត្រីម្នាក់៤-៥ឆ្នាំកន្លងមកហើយតែរូបគាត់មិនទាន់បានរៀបចំផ្សំផ្គុំឱ្យពួកគេទេ។ក្រោយមកជាង១ខែនេះកូនរបស់គាត់តែងមានជម្លោះជាមួយសង្សាររហូតគឺឈ្លោះគ្នាជាប្រចាំ។
មុនកើតហេតុកូនគាត់បានចេញពីធ្វើការចូលសម្រាកក្នុងបន្ទប់ដូចរាល់ដង។លុះដល់យប់ថ្ងៃដដែល ប្អូនថ្លៃបើកទ្វារចូលទៅមើលក៏ប្រទះឃើញកូនយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ស្លាប់បាត់ទៅហើយ។តាមក្រុមគ្រួសារបានសន្និដ្ឋានថា ជនធ្វើអត្តឃាតទំនងមានវិបត្តិផ្លូវចិត្តព្រោះតែងឈ្លោះប្រកែកជាមួយសង្សារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *