កណ្តាល៖មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទលួចដែកសម្រាប់សាងសង់សាលាយកទៅលក់បានលុយទិញគ្រឿងញៀនជក់។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយលោកម៉ែនមុនីរ៉ា នាយករងសាលាបឋមសិក្សាព្រែកតាទែន ប្តឹងពីបទមានចោរលួចដែកសម្រាប់សាងសង់សាលាយកទៅលក់ឱ្យកន្លែងអេតចាយ។ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចស្រុកមុខកំពូលនិងស្រុកពញាឮសហការចាប់មុខសញ្ញាជាបន្តបន្ទាប់បាន៤នាក់កាលពីថ្ងៃទី១៩ ធ្នូ។ ជនសង្ស័យឈ្មោះ អ៊ុត ដារ៉ូ អាយុ៣០ឆ្នាំ-ឈ្មោះឈៀ រតនៈ អាយុ២៨ឆ្នាំ-ឈ្មោះ ញឹមសីហា អាយុ១៩ឆ្នាំ-និងឈ្មោះ មុំ ធារ៉ា អាយុ២៣ឆ្នាំ។ពួកគេនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានសារភាពថា មូលហេតុដែលពួកគេលួចដែកសង់សាលាលក់នោះដើម្បីយកលុយទិញគ្រឿងញៀនជក់៕