ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងព្រៃ

 

កោះកុង៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងព្រៃស្ថិតក្នុងភូមិវាលត្បូងឃុំស្រែអំបិលស្រុកស្រែអំបិលកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖ជនអត្តឃាតឈ្មោះប៊ូងធនភេទប្រុសអាយុ២៣ឆ្នាំនៅភូមិវាលត្បូងឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុង។ករណីនេះបើតាមការឱ្យដឹងពីឪពុកម្តាយថា៖អត្តឃាតជនបានចាកចេញពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ខែមករាឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២១ក្រុមគ្រួសារបានដើររកក៏ប្រទះឃើញសាកសពដេកស្លាប់នៅក្រោមដើមជ្រៃ។

តាមការពិនិត្យរបស់គ្រូពេទ្យ និងផ្នែកជំនាញឃើញថា សាកសពមានខ្សែសរសៃខៀវរុំនឹងក ប្រវែង១ ម៉ែត្រ មានស្នាមជាំខ្មៅ ព័ទ្ធជុំវិញក គឺពិតជាស្លាប់ដោយចងកពិតប្រាកដមែន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *