ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុង ស្រុក បន្តចុះល្បាតចល័តធ្វើរដ្ឋបាលចំហ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន និងត្រួតពិនិត្យជាតិអាកុល,ឆែកអាវុធគ្រឿងផ្ទុះ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រសំខាន់ៗទូទាំងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅយប់ថ្ងៃចន្ទ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុលបានសហការជាមួយកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន និងត្រួតពិនិត្យជាតិអាល់កុល, ឆែកអាវុធគ្រឿងផ្ទុះ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗទូរទាំងខេត្តកំពង់ឆ្នាំង ដើម្បីបង្ការទប់ស្កាត់ ក៍ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *