ព័ត៌មានសន្តិសុខសង្គម

ស្វែងរកក្រុមគ្រួសារសពបុរស២នាក់ គេឃើញក្នុងទឹក នៅស្រុកថ្មបាំង

 

កោះកុង៖សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសពបុរស២នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក ក្នុងស្ទឹងជំរុំសត្វភេ ស្ថិតនៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃយប់ទី២៤ ខែកញ្ញាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា សពឈ្មោះ ខាត់ ប៊ុនណារ៉េត អាយុ២២ឆ្នាំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះហេង សុវណ្ណចន្ទពេជ្រ អាយុ២២ឆ្នាំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។សពទាំង២ឃើញមានហូរឈាមតាមច្រមុះ-មាត់ និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង។

តាមការពិនិត្យសពពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានបញ្ជាក់ថា សពស្លៀកខោខូវប៊យជើងវែង អាវយឺតពណ៌ខ្មៅដៃខ្លី ពាក់នាឡិកាជ័រពណ៌ខ្មៅ។រីឯម្នាក់ទៀតស្លៀកខោជើងវែងពណ៌គគី អាវយឺតខ្មៅដៃខ្លីមានពាក់ចិញ្ចៀនចំរៀកផ្តៅ។

មន្ត្រីបានបន្តថា ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹកព្រោះលើសាកសពមិនមានអ្វីគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ។បន្ទាប់មកសពបានដឹកទៅតម្កល់ នៅវត្តសុវណ្ណឥសីហៅវត្តជីផាត ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *