ព័ត៌មានសន្តិសុខសង្គម

កម្លាំងស្នាក់ការសន្តិសុខ៧១០ ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង

ក្រចេះ៖កម្លាំងស្នាក់ការសន្តិសុខ៧១០ បានស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ហើយបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីរដ្ឋបាល-សង្កាត់ព្រៃឈើអូរគ្រៀងនិងកម្លាំងស្នាក់ការសន្តិសុខ៧១០បានចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង។ការចាប់បានបទល្មើសព្រៃឈើនេះធ្វើឡើងនៅត្រង់ U T M ផ្លូវចូលរោងចក្រកិនថ្មក្នុងភូមិអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៣។
មន្ត្រីដដែលបានបន្តថា បទល្មើសធនធានធម្មជាតិព្រៃឈើខុសច្បាប់នេះ សមត្ថកិច្ចបានរឹបអូសរថយន្តម៉ាកហាយឡេនឌឺផ្លាកលេខភ្នំពេញ2AP.2163 ។ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់។បច្ចុប្បន្នរថយន្តនិងឈើអារប្រភេទតាត្រាវសរុបចំនួន៧ដុំធំស្មើ១,១៥០ម៉ែត្រគូប ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *