ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធី ករណីឪពុកផ្ទុះកាំភ្លើងឲ្យកូនស្លាប់ ប្រពន្ធកាប់ប្ដីរងរបួសធ្ងន់

 

ព្រះវិហារ៖សមត្ថកិច្ចកំពុងបន្តនីតិវិធីលើគ្រួសារមួយ ដោយបុរសម្នាក់ស្រវឹងស្រាបានយកកាំភ្លើងកែច្នៃមកលេង បណ្តាលឱ្យផ្ទុះចំកូនស្រីម្នាក់ស្លាប់ភ្លាម។ចំណែកប្រពន្ឋទប់កំហឹងមិនបានទាញកាំបិតកាប់ប្តីក្បាលរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅខ្ទមចម្ការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ១៦ខែកក្កដាឆ្នាំ២០២៣។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ជនបង្កឈ្មោះ រិន គង់ អាយុ៣៦ឆ្នាំត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ នៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី។ក្មេងដែលស្លាប់ឈ្មោះ រិន ខាត់ណា អាយុ១២ឆ្នាំជាសិស្ស។ មុនកើតហេតុជនសង្ស័យស្រវឹងស្រា បានយកកាំភ្លើងកែច្នៃមកលេង បណ្តាលឱ្យផ្ទុះត្រូវចំជនរងគ្រោះជាកូនស្រីស្លាប់តែម្តង។

ក្រោយហេតុការណ៍កើតឡើងស្រ្តីឈ្មោះ ព្រេជ សុភាព ជាប្រពន្ធដោយទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់ក្បាលឈ្មោះ រិន គង់ ជាប្ដីរបស់ខ្លួនចំនួន៣កាំបិតឱ្យរងរបួសធ្ងន់។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅដល់បាននាំជនបង្កទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារដើម្បីសង្គ្រោះនិងនាំស្ត្រីដៃដល់យកសាកសួរ។រីឯសពត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យ។ករណីគ្រួសារគួរឱ្យសោកសង្រេងមួយនេះផ្នែកជំនាញកំពុងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *