ព័ត៌មានសន្តិសុខសង្គម

បាក់រលំស៊ីទែនទឹក សង្កត់បុរសម្នាក់ បណ្ដាលអោយស្លាប់នៅក្រុងសៀមរាប

សៀមរាប៖ស៊ីទែនទឹកដ៏ធំមួយបានបាក់ជើងទម្ររលំហើយបានសង្កត់បុរសម្នាក់បណ្តាលឱ្យស្លាប់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបកាលពីថ្ងៃទី២៨ ខែមករា។
អាជ្ញាធរបានឱ្យដឹងថា ករណីបាក់ជើងទម្រស៊ីទែនទឹករលំសង្កត់បុរសម្នាក់ស្លាប់នោះនៅត្រង់រោងចែកចាយ បណ្តាញប្រព័ន្ធទឹកជូនអាជីវករលក់ដូរពេលរសៀលតាមដងផ្លូវអង្គរព្យុងយូ ផ្លូវ៦០ម៉ែត្រ។បុរសដែលស្លាប់ឈ្មោះណម សុនឿន អាយុ៤២ឆ្នាំជាកម្មករលក់ទឹកនៅភូមិត្នាតពង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សមត្ថកិច្ចជំនាញពិនិត្យកន្លែងកើតហេតុដោយជើងស៊ីទែនទឹកសង់អំពីដែកV.៤គុណ៤ ទទឹង ១,១០ ម៉ែត្របណ្តោយ ២,២០ ម៉ែត្រនិង កម្ពស់ ៣ ម៉ែត្រ ចំណុះទឹក២,០០០លីត្រ ជើងស៊ីទែនជាប្រភេទដែកចាស់ៗ។ការពិនិត្យស្លាកស្នាមជនរងគ្រោះ ផ្នែកក្បាលស្នាមខាងក្រោយបែកហើម ជាស្នាមស៊ីទែនទឹកសង្កត់លើ-ផ្នែកដងខ្លួនមានស្ថានភាពធម្មតា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *