ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់ចោរ ប្រើអាវុធវាយប្លន់អ្នកលក់មាស គិតជាលុយជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖ក្រោយមានក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ វាយអ្នកលក់មាសប្លន់យកគ្រឿងអលង្ការនិងលុយសរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវកម្លាំងជំនាញកំពុងតាមចាប់ខ្លួនយកមកអនុវត្តតាមច្បាប់។
កម្លាំងអន្តរាគមន៍បានឱ្យដឹងថា កាលពីម៉ោងជិត៩ព្រឹកថ្ងៃទី១៨ ខែឧសភានេះ មានក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពវាយអ្នកលក់មាស។ខណៈពេលជនរងគ្រោះចេញពីផ្ទះទៅផ្សារ បានប្លន់គ្រឿងអលង្ការ និងលុយ សរុបប្រមាណជិត២០ម៉ឺនដុល្លារយកទៅបាត់។
មន្ត្រីដដែលបានបន្តថា ក្រោយហេតុការណ៍នេះបានកើតឡើងកម្លាំងនគរបាលនិងអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍ដោយសាកសួរតាមជំនាញ នៅផ្ទះមួយជិតផ្សារស្ទឹងមានជ័យ ចាស់ ស្ថិតតាមផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ក្រុមប្រតិបត្តិការជាច្រើននាក់ បានចុះដល់កន្លែងកើតហេតុដើម្បីប្រមូលព័ត៌មានជនរងគ្រោះ កំណត់មុខសញ្ញាទៅលើនិងស្រាវជ្រាវមុខសញ្ញាតាមចាប់ជនសង្ស័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *